វៀតណាមមានសេវាកម្មតាក់ស៊ីទំនើប និងមានប្រសិទ្ធភាព ដើម្បីជួយអ្នកធ្វើដំណើរ។ ដើម្បីជៀសវាងការបោកប្រាស់ និងការតថ្លៃ យើងណែនាំឱ្យប្រើតែតាក់ស៊ី Vinasun និង Mai Linh ដែលមានកេរ្តិ៍ឈ្មោះល្អប៉ុណ្ណោះ។ មានតាក់ស៊ីទាំងនេះជាច្រើននៅតាមគោលដៅទេសចរណ៍របស់វៀតណាម។ ក្រុមហ៊ុនតាក់ស៊ីផ្សេងទៀតដែលអ្នកអាចជិះបានគឺ Hanoi Taxi Group និង SaigonTourist។
មិនថាអ្នកជិះតាក់ស៊ីក្រុមហ៊ុនណាក៏ដោយ ត្រូវតែសុំឱ្យប្រើម៉ែត្រជានិច្ច។ នៅក្នុងទីក្រុងភាគច្រើន អ្នកក៏អាចទូរស័ព្ទទៅលេខប្រតិបត្តិករសម្រាប់តាក់ស៊ី Vinasun ឬ Mai Linh ដើម្បីឱ្យមកទទួលពីទីតាំងរបស់អ្នក។
កម្មវិធីចែករំលែកការធ្វើដំណើរដូចជា Grab ក៏មានសម្រាប់រថយន្ត និងម៉ូតូនៅក្នុងទីក្រុងសំខាន់ៗរបស់វៀតណាមផងដែរ។ អ្នកនឹងត្រូវការស៊ីមកាតក្នុងស្រុកដើម្បីប្រើកម្មវិធីទាំងនេះ។ ចុច ទីនេះ សម្រាប់ព័ត៌មានបន្ថែមអំពីការដឹកជញ្ជូននៅវៀតណាម។
